គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីពិនិត្យ និងជម្រុញការអនុវត្តតាមសៀវភៅស្តង់ដា នៃការទទួលស្គាល់គុណភាពសេវាមណ្ឌលសុខភាព នៃព្រះរាជាណាចក្រកម្ពុជា និងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួន៖
១- ហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្នុង និងជុំវិញមណ្ឌល
២- ការលើកកម្ពស់គុណភាពការផ្តល់សេវាសុខាភិបាល
៣- ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៤- ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស
៥- ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល
៦- ការគ្រប់គ្រងឱសថ និងឧបករណ៍បរិក្ខារពេទ្យ និង
៧- ការបំពេញការងារ និងប្រចាំការ២៤ម៉ោង/៧ថ្ងៃ។
សូមបញ្ជាក់ផងដែរ ការចុះពិនិត្យនោះក៏មានការចូលរួមសម្របសម្រួលពី លោកវេជ្ជបណ្ឌិត សៅ ហួរ អនុប្រធានមន្ទីរសុខាភិបាលខេត្តតំណាងឯកឧត្តម ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ លោកប្រធានការិយាល័យបច្ចេកទេសមន្ទីរសុខាភិបាលខេត្ត ព្រមទាំងលោកអនុប្រធានប្រតិបត្តិសុខាភិបាល បានចុះទៅដល់មណ្ឌលសុខភាពចំនួន១៣ រួមមាន៖
១- មណ្ឌលសុខភាព ស្នាអន្សា
២- មណ្ឌលសុខភាព អូរ សណ្តាន់
៣- មណ្ឌលសុខភាព បឹងកន្ទួត
៤- មណ្ឌលសុខភាព ឈូកមាស
៥- មណ្ឌលសុខភាព ព្រៃញី
៦- មណ្ឌលសុខភាព ពាល ញែក
៧- មណ្ឌលសុខភាព កោះជុំ
៨- មណ្ឌលសុខភាព រលៀប
៩- មណ្ឌលសុខភាព ត្រងិល
១០- មណ្ឌលសុខភាព រវាង
១១- មណ្ឌលសុខភាព សំរោង
១២-មណ្ឌលសុខភាព ត្រពាំងជង
១៣ - មណ្ឌលសុខភាព ស្នាមព្រះ។